កុំឲ្យអតីតកាលមកបំផ្លាញអនាគត
ខ្សែរជីវិតមនុស្សម្នាក់ៗមានលក្ខណះខុសៗគ្នា មានអ្នកខ្លះជោគជ័យលើរឿងអាជីវកម្មតែបែជាបរាជ័យក្នុងរឿងស្នេហាទៅវិញ មានអ្នកខ្លះទៀតធ្លាប់ក្លាយជាសេដ្ឋីបានតែពីទៅបីឆ្នាំក៏ក្លាយជាអ្នកក្រកបំផុតក៏មាន។អ្នកខ្លះក៏ជួបនិង ការរកស៊ីខាតបង់ បរាជ័យនិងមុខជំនួញ និងបញ្ហាររាំងស្ទះផ្សេងៗទៀត ដែលបណ្តាលអោយទ្រព្យសម្បត្តិ និងអ្វីៗដែលគេធ្លាប់មានទាំងនោះរលាយបាត់អស់ ដែលជាមូលហេតុធ្វើអោយគេបាក់ទឹកចិត្ត ព្រមទាំងគ្មានកំលាំងចិត្តតស៊ូ និងចាប់ផ្តើមសារជាថ្មីម្តងទៀតនោះទេ ។ខាងក្រោមនេះជាវិធីសាស្រ្ដខ្លះៗនាំឲ្យអ្នកទទួលបានភាពជោគជ័យ។
១. ចាប់ផ្ដើមធ្វើវានៅពេលនេះ
អ្នកត្រូវរៀនគិតពីបច្ចុប្បន្នឲ្យបានកៅសិបភាគរយ ប្រាំភាគរយទៀតគិតពីអតីតកាលនិងអនាគត។ នៅពេលអ្នកគិតពីវាច្រើននោះភាពជោគជ័យក៏ជិតខិតមកដល់ កុំចាំធ្វើវានៅថ្ងៃស្អែកត្រូវធ្វើពេលនេះតែម្ដង កាលណាអ្នកធ្វើរឿងមួយមានប្រយោជន៏ច្រើននៅថ្ងៃនេះ នោះថ្ងៃស្អែកឬថ្ងៃអនាគតនិងមានភាពល្អប្រសើរឡើង ដូចមានពាក្យមួយឃ្លានបានលើកឡើងថាសុខចិត្ដនឿយពីក្មេងដើម្បីស្រណុកក្រោយនៅពេលចាស់ឬអនាគត កុំឲ្យដល់ពេលចាស់កោងខ្នងហើយនៅតែខិតខំធ្វើការឥតឈប់ឈរ វ័យត្រឹម50ឆ្នាំជាវ័យដែលអ្នកគួរសប្បាយលើទ្រព្យសម្បត្ដិ។
មានយុវជនមួយចំនួនកំពុងតែអនុវត្ដន៏នៅទ្រឹស្ដីមួយនេះ “ សប្បាយទាន់ខ្លួននៅក្មេង” អ្នកមិនគួរប្រើពាក្យបែបនេះជាដាច់ខាតព្រោះវានាំឲ្យខ្លួនអ្នកធ្លាក់ក្នុងភាពបរាជ័យ។ខ្លួននៅក្មេងគួរតែខំរៀន កុំទាន់ចង់សប្បាយនៅពេលនេះអីប្រយត្ន័នៅថ្ងៃអនាគតគ្មានតម្លៃ ខំរៀនពីឥឡូវនេះពេលដល់វ័យចំណាស់ទើបស្រណុក។
អ្នកត្រូវខិតខំតស៊ូឡើងវិញ ជាមួយនិងការងារ មុខរបររស៊ី ព្រមទាំងការស្វែងរកចំណេះដឹង រួមជាមួយបទពិសោធន៍ ថ្មីៗ ហើយត្រូវកំណត់គោលដៅរបស់អ្នកថា នៅពេលអនាគតអ្នកចង់ធ្វើអ្វី ហើយអ្នកនិងក្លាយជាអ្វីនៅពេលខាងមុខ នោះទើបជាការប្រសើបំផុត ។
២. អតីតកាលអ្នកជាអ្វីមិនសំខាន់ ប៉ុន្ដែអនាគតអ្នកនិងក្លាយជាអ្វីទើបសំខាន់
នៅពេលណាអ្នកគិតពីអតីតកាលច្រើនលើសលប់ពេកវាបណ្ដាលឲ្យអ្នកមានភាពភ័យខ្លាចកាន់តែខ្លាំង រឿងដែលកន្លងហួសហើយកុំនៅបន្ដស្ដាយទៀតអីឲ្យវាហួសទៅចុះ បើទោះជាខំគិតក៏នៅតែគ្មានបានអីមកវិញដែរ ត្រូវគិតពីបច្ចុប្បន្នវិញទើបជាការប្រសើរ ត្រូវចាំថាម្សិលមិញជាមេរៀនថ្ងៃនេះជាបទពិសោធន៏។គ្មាននរណាគេចផុសពីការបរាជ័យនោះទេហើយក៏គ្មាននរណាជួយតែរឿងល្អៗនោះដែរ តែបើអតីតកាលជួយរឿងល្អចង់ចាំវាទុកទៅហើយត្រូវបន្ដធ្វើវាឲ្យល្អនៅថ្ងៃនេះទៀត យកការបរាជ័យធ្វើជាគ្រូ យកសៀវភៅនិងប៊ិចធ្វើជាមិត្ដ។
លោក Robert Kiyosaki ក៏បានធ្លាប់លើកឡើងមកខ្លះដែលថា “ អតីតកាលអ្នកជាអ្វីមិនសំខាន់ ប៉ុន្ដែអនាគតអ្នកនិងក្លាយជាអ្វីទើបសំខាន់” ។ លោកគ្រាន់តែចង់លើកទឹកចិត្ដអ្នកដែលបរាជ័យក្នុងការសិក្សា អាជីវកម្ម ការរកស៊ី និងការបរាជ័យផ្សេងៗ សូមកុំសង្ឃឹមអីត្រូវក្រោកឈរ តាំងចិត្ដឲ្យរឹមម៉ាំរួចបន្ដធ្វើវាសារជាថ្មី។លោកលើកឡើងនេះគឺចង់អោយអ្នកដែលជួបបញ្ហារទាំងនេះ បំភ្លេចចោលនៅអតីតកាលដែលមិនល្អទាំងនេះចោល មិនថាជារឿងបរាជ័យ ឬជាការខាតបង់ទៅលើអ្វីមួយនោះទេ ដោយគ្រាន់តែគិតថាវាជាបទពិសោធន៍ជីវិតទៅចុះ។
រឿងអតីតកាលគឺជារឿងកន្លងផុត ប៉ុន្តែបើសិនជាអ្នកចេះចាប់យកចំណុចនៃភាពខ្វះខាតរបស់អ្នកនៅក្នុងអតីតកាលនោះមកធ្វើជាមេរៀន អ្នកប្រាកដជារឹងមាំជាងមុនទ្វេដង ហើយក៏អាចយកឈ្នះបញ្ហាលំបាកៗទាំងនោះយ៉ាងងាយស្រួលផងដែរ ប្រសិនជាវាកើតឡើង។
៣. ការចាប់ផ្ដើមគិតដល់ថ្ងៃអនាតរួចផ្ដោតលើគោលដៅ
គិតពីអនាគតជារឿងមួយដែលសំខាន់បំផុតតែសូមកុំបានត្រឹមតែគិត ត្រូវគិតហើយបញ្ចេញសកម្មភាព។សូមគិតពីអនាគតឲ្យបានយ៉ាងតិចត្រឹម៥% បើគិតច្រើនពេកក៏គ្មានបានការអីដែរ ដាក់គោលដៅឲ្យបានល្អហើយបន្ដការធ្វើចាប់ពីនេះទើបឆាប់ទៅដល់គោលដៅ។ប្រសិនបើអ្នកដេកគិតតែពីរឿងអនាគតហើយគ្មានបញ្ចេញសកម្មភាពអីបន្ដិចនោះវាមិនខុសពីរឿងនិទានចៅចាក់ស្មុកនោះទេ ដេកចាំតែស្រមៃបានត្រឹមតែគិត លើលោកនេះគ្មានអ្វីបានមកដោយគ្មានការបញ្ចេញសកម្មភាពនោះទេ។
0 Comments