កត្តាផ្ទាល់ខ្លួន
សព្វថ្ងៃនេះសីលធម៌សង្គមខ្មែរធ្លាក់ចុះយ៉ាងខ្លាំង
ព្រោះការហូរចូលលឿនពេកនៃវប្បធម៌បរទេសមកកាន់កម្ពុជា
ខណះពេលកម្ពុជាមិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់នៅឡើយ ដើម្បីទប់ទល់ផលអវិជ្ជមាននៃលំហូរចូលវប្បធម៌បរទេសនេះ
។។ សីលធម៌សង្គមធ្លាក់ចុះ
មានន័យថាពលរដ្ឋក្នុងប្រទេសនេះភាគច្រើនគ្មានភាពខ្មាសអៀនគ្មានសេចក្តីថ្លៃថ្នូរដែលជាតម្លៃរបស់មនុស្សខុសពីសត្វតិរច្ឆានឡើយ
ហើយពលរដ្ឋគ្មានសីលធម៌ គ្មានភាពខ្មាសអៀន គ្មានសេចក្តីថ្លៃថ្នូរនេះហើយ
ដែលបង្កើតមនុស្សថោកទាបអសីលធម៌ច្រើនក្នុងសង្គមខ្មែរ។
មនុស្សថោកទាបអសីលធម៌ទាំងនោះបង្ករបញ្ហាច្រើនណាស់ដល់សង្គម ដូចជា ៖
ការចាប់រំលោភស្ត្រីភេទការផិតក្បត់ប្ដីប្រពន្ធ
ការប្រើអំណាចធ្វើបាប់មនុស្សទន់ខ្សោយដើម្បីតែផលប្រយោជន៏ផ្ទាល់ខ្លួន
ការបំផ្លាញសង្គមតាមគ្រប់រូបភាពដើម្បីតែប្រយោជន៏ខ្លួនឯងជាដើម
និយាយជារួមសីលធម៌សង្គមធ្លាក់ចុះវមានន័យថាសារជាតិជាមនុស្សក៏ធ្លាក់ចុះដែរ
ហើយមនុស្សចាប់ផ្ដើមរស់នៅដូចសត្វតិរច្ឆានអញ្ជឹង
គ្មានមនោសញ្ជេតនាចំពោះគ្នានិងគ្នាឡើយ គឺម្នាក់ៗប្រឹងតែដើម្បីផលប្រយោជន៏ក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះ ចង់អ្នកណាងាប់យ៉ាងម៉េចក៏ងាប់ចុះអោយតែគ្រួសារខ្លួនរស់ស្រួល ដែលលក្ខណះនេះហើយ គឺជាលក្ខណះរបស់មនុស្សអាត្មានិយម បំផ្លាញសង្គមបំផ្លាញប្រទេសទាំងមូលតែម្ដង។
គ្មានមនោសញ្ជេតនាចំពោះគ្នានិងគ្នាឡើយ គឺម្នាក់ៗប្រឹងតែដើម្បីផលប្រយោជន៏ក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះ ចង់អ្នកណាងាប់យ៉ាងម៉េចក៏ងាប់ចុះអោយតែគ្រួសារខ្លួនរស់ស្រួល ដែលលក្ខណះនេះហើយ គឺជាលក្ខណះរបស់មនុស្សអាត្មានិយម បំផ្លាញសង្គមបំផ្លាញប្រទេសទាំងមូលតែម្ដង។
ជាក់ស្តែងពេលនេះ
យើងនិងយកករណីក្មេងស្រីបែកស្លុយមុនយ៉ាប់អន់ចរិកម្នាក់
ដែលធ្វើរឿងគ្មានភាពអៀនខ្មាស គឺនាងយករូបបឺតមាត់ជាមួយប្រុសស្នេហPostបង្ហាញជាសារធារណះដោយគ្មានគិតមុខមាត់ឳពុកម្តាយឡើយ ព្រោះតែកាដូគ្រីសមឺសបន្តិចបន្តួច
កត្តាដែលបណ្តាឱ្យសីលធម៌សង្គមធ្លាក់ចុះដូចជា៖
ការហូរចូលវប្បធម៌បរទេស
-
វប្បធម៌បរទេសដែលហូរចូលមកស្រុកខ្មែរទាំងនោះរួមមាន
ភាសា របៀបនៃការរស់នៅ ការស្លៀកពាក់ ចម្រៀង សាសនា ប្រពៃណី ល្បែងកម្សាន្ត ភាពយន្ត ពិធីបុណ្យផ្សេងៗដូចជា
ចូលឆ្នាំចិន បុណ្យគ្រីស្តស្មាស់ បុណ្យនៃក្ដីស្រលាញ់
(មនុស្សជាច្រើនហៅវាថាជាបុណ្យសង្សា) ចូលឆ្នាំសកល ឬក៏បុណ្យហាឡូវីនជាដើម។
-
ចូលចិត្តនិយាយភាសាបរទេស
ស្លៀកពាក់បែបបរទេស មានវប្បធម៌តែឯងនិយម ឬសូម្បីតែការគិតបែបបរទេសនិយមនោះ។
ប៉ុន្តែអ្នកដឹងទេថា យុវជនជំនាន់ក្រោយសម័យបច្ចុប្បន្ន និយាយ
និងសរសេរខ្មែរលែងត្រូវហើយ ភ្លេចហើយថាការស្លៀកពាក់បែបណាទើបសមរម្យជាខ្មែរ
គ្មានវប្បធម៌ចែករំលែក និងជួយគ្នាទៅវិញទៅមកដូចចាស់ៗជំនាន់ដើមឡើយ។
-
និយាយចំពោះបញ្ហានៃការហូរចូលនៃវប្បធម៌បរទេសមកក្នុងសង្គមខ្មែរ
យើងក៏មិនគួរបន្ទោសតែទៅលើយុវជនខ្លួនឯងនោះឡើយ ប៉ុន្តែអ្នកដែលពាក់ព័ន្ធទាំងអស់
រាប់បញ្ចូលទំាងរាជរដ្ឋាភិបាល និងគ្រួសាររបស់ពួកគេ។
មិនខុសពីពាក្យរបស់ខុងជឺពោលមួយឃ្លាគឺ “អុជទានបំភ្លឺប្រសើរជាងស្ដីបន្ទោសភាពងងឹត”។
ទោះបីជាប្រព័ន្ធផ្សព្វផ្សាយ អាចនឹងធ្វើតាមចិត្តរបស់អ្នកឧបត្ថម្ភពួកគេ
ប៉ុន្តែក្រសួងដែលពាក់ព័ន្ធក៏ជាអ្នកដែលអាចហាមឃាត់បានដែរ។
- ការប្រើប្រាស់សម្ភារទំនើបៗ
- ក្នុងសង្គមខ្មែរបច្ចុប្បន្ន
ដោយសារតែឥទ្ធិពលនៃសម្ភារនិយម បានធ្វើឱ្យមនុស្សមួយចំនួន
ហ៊ានបោះបង់ចោលនូវតម្លៃប្រពៃណី សាសនា សីលធម៌ គុណធម៌ សេចក្ដីស្មោះត្រង់
សេចក្ដីស្រឡាញ់ពិត ការគោរព មិត្តភាព ភាតរភាព និង តម្លៃផ្សេងៗទៀត ពីព្រោះតែលុយ
សម្ភារៈទំនើប ប្រណីតភាព ភាពទាន់សម័យ និង សេចក្ដីសុខខាងរាងផ្លូវកាយ។
- ក្នុងនោះគេសង្កេតឃើញ មាននារីជាសិស្សសាលា
និស្សិត កម្មករ និង កូនជនក្រីក្រមួយចំនួន ហ៊ានលះបង់ព្រហ្មចារី
លះបង់ខ្លួនប្រាណ ឬ លក់ខ្លួន ជាថ្នូរនឹង លុយ ទូរសព្ទទំនើប អាយផេត
ម៉ូតូទំនើប ឡានថ្មី...។ ក្នុងករណីខ្លះ បើទោះបីជាបុរសមានប្រពន្ធហើយក៏ដោយ
ឱ្យតែជាបុគ្គលមានលុយ មានសម្ភារៈទំនើប មានអំណាច
ក៏នារីទាំងនោះនៅតែព្រមទាក់ទង ធ្វើជាដៃគូ ជាសង្សារ ប្ដីចុង ឬ តាចិញ្ចឹម
ដែរ។
- លើសពីនេះទៀត បើទោះបីជាពួកគេ
ដឹងថាមុខរបរមួយចំនួន ដូចជា ការងារក្នុងក្លឹបកំសាន្ត, ខារ៉ាអូខេ(Karaoke), ខេធីវី(KTV)...ងាយនឹងទទួលរងគ្រោះដោយការបង្ខំឱ្យរួមភេទ
ឬ ការចាប់រំលោភសេពសន្ទវៈក៏ដោយ ក៏គេសង្កេតឃើញមាននារីស្រស់ស្អាតជាច្រើន
កំពុងពេញនិយមនឹងការងារទាំងនោះដែរ ដោយសារតែវាជាការងារមួយដែលងាយរកលុយបានច្រើន
បើទោះបីជាសង្គមមិនឱ្យតម្លៃក៏ដោយ។
- ករណីផ្សេងទៀតដោយសារតែការវក់វីនឹងសម្ភារនិយម
គេបានឃើញមនុស្សមួយចំនួន បានប្រើអំណាច ល្បិចបោកប្រាស់ និង វិធីផ្សេងៗទៀត
ដើម្បីដណ្ដើមយកដីធ្លី ទ្រព្យសម្បត្តិ លុយកាក់ ប្រាក់ចំណេញ ពីអ្នកដទៃ តាមរយៈ
ការលួច ការប្លន់ ការបន្លំ ការលក់ដូរគ្រឿងញៀន ការជួញដូរមនុស្ស
ការផលិតឬការលក់ទំនិញក្លែងក្លាយ
ការលក់ទំនិញខូចគុណភាពឬទំនិញមានសារធាតុគីមីលើសកម្រិតសុវត្ថិភាព
ការប្រព្រឹត្តិអំពើពុករលួយ ការចាប់ជំរិតទារប្រាក់ និង ការសម្លាប់មនុស្ស ជាដើម។
- ជារួម តាមការបង្ហាញខាងលើ
គេអាចសន្និដ្ឋាបានថា ប្រជាជនខ្មែរមួយចំនួនក្នុងសម័យបច្ចុប្បន្ន
បានជ្រើសរើសយកកត្តាសម្ភារនិយមជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់ជីវិតរបស់ពួកគេ។
មូលហេតុនេះហើយដែលធ្វើឱ្យតម្លៃប្រពៃណី សាសនា សីលធម៌ គុណធម៌ សេចក្ដីស្មោះត្រង់
សេចក្ដីស្រឡាញ់ ការគោរព មិត្តភាព ភាតរភាព និង
តម្លៃផ្សេងៗទៀតកំពុងធ្លាក់ចុះយ៉ាងគំហុកគួឱ្យព្រួយបារម្ភបំផុត។
- ឆ្លងតាមឥទ្ធិពលរបស់សម្ភារនិយម
ការលើកកម្ពស់សេចក្ដីរីករាយខាងផ្លូវកាយ និង ការធ្លាក់ចុះនូវសីលធម៌ គុណធម៌ និង
សេចក្ដីស្រលាញ់ពិតនេះហើយ ដែលធ្វើឱ្យទឹកចិត្តរបស់ប្រជាជនខ្មែរមួយចំនួន
កាន់តែសាហាវ មិនសូវមានការអត់ឱ្យ មិនសូវមានការអាណិតអាសូរឡើយ។ ជាក់ស្ដែង
ក្នុងរយៈពេលថ្មីៗនេះ ទាំងទំនាស់ក្នុងគ្រួសារ ទំនាស់ក្នុងទំនាក់ទំនងស្នេហា
ទំនាស់ក្នុងការរកស៊ី ទំនាស់ក្នុងការធ្វើចរាចរណ៍ ទំនាស់ក្នុងការតស៊ូមតិ និង
រួមទាំងទំនាស់ក្នុងវិស័យនយោបាយផងដែរ តិចឬច្រើន
ភាគីទំនាស់សុទ្ធតែបានប្រើអំពើហិង្សាជាដំណោះស្រាយ ដូចជា
មានការសម្លាប់ស្ទើរតែផុតពូជក្នុងទំនាស់គ្រួសារ
មានការសម្លាប់អ្នកសារព័ត៌មាន ឃាតកម្មលើគូប្រជែងក្នុពាណិជ្ជកម្ម និង
ការបង្ក្រាបដោយហិង្សាលើអ្នកតវ៉ា ជាដើម។
- លើសពីនេះទៀត
សូម្បីតែការដោះស្រាយរឿងក្ដីក្នុងតុលាការឬការដោះស្រាយវិវាទផ្សែងៗ
ការតម្លើងឋានន្តរស័ក្ដិ និង សូម្បីតែការប្រជុំរដ្ឋបាល ឬ
ការប្រជុំបច្ចេកទេសជំនាញក៏ដោយ ក៏គេឱ្យតម្លៃតែលើមតិរបស់អ្នកមានទ្រព្យ
និង មានសម្ភារៈទំនើបដែរ។ ហេតុនេះហើយ ជាទូទៅ គេសង្កេតឃើញថា
ឥទ្ធិពលសម្ភារនិយម បានលប់លើអ្វីៗស្ទើរតែទាំងអស់ ដូចជា សេចក្ដីស្រលាញ់
សេចក្ដីស្មោះត្រង់ សីលតម្លៃ តម្លៃផ្សេងទៀត រួមទាំង ទិដ្ឋភាពរដ្ឋបាល យុត្តិធម៌
សច្ចភាព ជំនាញ និង នយោបាយ ផងដែរ។
- តាមពិត សុភមង្គលពេញលេញរបស់មនុស្ស
មិនមែនអាស្រ័យតែលើកត្តាសម្ភារៈមួយមុខប៉ុណ្ណោះទេ ផ្ទុយទៅវិញ
វាក៏អាស្រ័យទៅលើកត្តាស្មារតីផងដែរ ដូចជា ផ្លូវចិត្ត ការយោគយល់ ការអត់ឱន
ការជួយគ្នាទៅវិញទៅមក ការចែករម្លែក សេចក្ដីស្រលាញ់ពិត សីលធម៌ គុណធម៌ និង
តម្លៃផ្សេងៗ។ ក្នុងពេលអនាគត ប្រសិនបើឥទ្ធិពលរបស់សម្ភារនិយម និង
ការលើកកម្ពស់សេចក្ដីរីករាយខាងផ្លូវកាយ នៅតែបន្តកើនឡើង ហើយតម្លៃសីលធម៌
គុណធម៌ និង សេចក្ដីស្រលាញ់ពិត នៅតែបន្តរធ្លាក់ចុះ នោះវានាំឱ្យសន្តិសុខ
សណ្ដាប់ធ្នាប់ សុភមង្គល និង សុខដុមរមនា រួមទាំង សច្ចភាព សមភាព និង យុត្តិធម៌
មិនអាចកើតឡើងបានឡើយក្នុងសង្គមខ្មែរ៕
- បំភ្លេចជាតិសាសន៍ខ្លួន
វប្បធម៌ អរិយធម៌ខ្លូន
- ខ្មែរ រឹងមាំទៅបាន សន្តិភាពទៅបាន វិបុលភាពទៅបាន
និងរួបរួមគ្នាទៅបានក៏ព្រោះអាស្រ័យកំពូលព្រលឹងអរិយធម៌របស់ខ្លួន ។ ព្រលឹងវប្បធម៌-អរិយធម៌របស់ខ្មែរមានច្រើនចំណុចណាស់
ដែលក្នុងនោះយើងសូមលើកតែប៉ុន្មានចំណុចមករៀបរាប់ដូចជា៖ មានពិធីបុណ្យជាតិ
បុណ្យរំឭកគុណ បុណ្យសាមគ្គី ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ពិធីភ្ជួររាស់
ពិធីបុណ្យអ៊ុំទូក និងពិធីបុណ្យជាតិ បុណ្យស្រុក និងពិធីបុណ្យភូមិរបស់ខ្មែរជាដើមជាច្រើនទៀត
ដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសតែងតែនិយមប្រារព្ធធ្វើជារៀងរាល់ឆ្នាំ
ដើម្បីទាំងការជួបជុំមូលមីគ្នាផង លើកកំពស់សាមគ្គីភាពគ្នាផង
សម្ដែងការដឹងគុណចំពោះសង្គមផង និងដើម្បីអបអរសមិទ្ធិផលរបស់ជាតិផងជាដើម
ដែលក្នុងនោះភាគច្រើនគឺមានពិធីបុណ្យដែលសមស្របតាមហេតុផលប្រយោជន៍ជាតិត្រឹមត្រូវ
និងមានពិធីខ្លះទៀតក៏បង្កជាភាពអវិជ្ជមានដល់សង្គមវិញផងដែរ ។
ដូច្នេះយើងសូមលើកយកតែពិធីបុណ្យជាតិសំខាន់ៗរបស់ខ្មែរមកនិយាយតែប៉ុណ្ណោះ ។
- សរុបឱ្យខ្លីមក គឺជាតិខ្មែររបស់យើង
មានពិធីបុណ្យជាតិរបស់ខ្លួនឯង ដែលពិធីទាំងអស់នោះគឺមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំមកហើយ
ហើយពិធីបុណ្យនីមួយៗសុទ្ធតែបង្កប់នូវខ្លឹមសារអត្ថន័យជ្រាលជ្រៅល្អៗសម្រាប់វឌ្ឍនភាពសង្គមថែមទៀត
។
ដូច្នេះវាគ្មានហេតុផលអ្វីដែលត្រូវនាំគ្នាជ្រួលជ្រើមទទួលយកវប្បធម៌ពីបរទេសមកធ្វើជាកម្មសិទ្ធរបស់ជាតិខ្មែរឡើយ
និងរហូតដល់បណ្ដែតបណ្ដោយឱ្យមន្រ្តីរាជការ គ្រូបង្រៀន និងប្រជាពលរដ្ឋមួយចំនួនធំនាំគ្នាឈប់សម្រាកពីម៉ោងការងាររបស់ខ្លួនឡើយ
ឧទាហរណ៍៖ ដូចជាពិធីបុណ្យចូលឆ្នាំចិន បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង បុណ្យតាណូអែល
ឬបុណ្យវ៉ាឡង់ទីនជាដើម ។
- ព្រោះតែប្រទេសកម្ពុជាគឺជាប្រទេសកាន់នូវរបបសេរី
ដូច្នេះជនបរទេស ឬកាត់បរទេស គេពិតណាស់ប្រាកដជាត្រូវប្រារព្ធពិធីបុណ្យទៅតាមជាតិសាសន៍របស់ខ្លួន
ប៉ុន្តែរដ្ឋាភិបាលក៏គួរមានវិធានការណ៍ដ៏មានប្រសិទ្ធភាពទាំងផ្លូវក្ដៅ
និងត្រជាក់ដើម្បីកំណត់ធ្វើយ៉ាងណា
កុំឱ្យពិធីបុណ្យរបស់បរទេសទាំងអស់នោះជះឥទ្ធិពលនៅក្នុងសង្គមខ្មែរជ្រុលហួសព្រំដែន ។
សង្គមខ្មែរ តម្រូវឱ្យជនបរទេសប្រារព្ធពិធីជាតិរបស់ខ្លួន
ប៉ុន្តែជាតិខ្មែរក៏មានច្បាប់សម្រាប់ដែនអធិបតេយ្យរបស់ខ្លួន
ដែលដាច់ខាតជនគ្រប់រូបត្រូវតែអនុវត្តដើម្បីកិត្យានុភាពជាតិ សុខសន្តិភាពជាតិ
សុវត្ថិភាពជាតិ និងស្ថេរភាពសង្គមខ្មែរវិញផងដែរ ពុំមែនសេរីបែបអាណាធិបតេយ្យឡើយ ។
- ដូច្នេះរដ្ឋាភិបាលខ្មែរ ទាំងបញ្ញវន្ត បណ្ឌិត
សាស្រ្តាចារ្យ និងប្រជាពលរដ្ឋទូទៅ គួរ ឬត្រូវធ្វើយ៉ាងណាដើម្បីរៀបចំ
និងពិនិត្យពិច័យចរន្ធឥទ្ធិពលនៃវប្បធម៌បរទេស
ឬការសាយភាយនៃវប្បធម៌អកុសលទាំងឡាយណាដែលគម្រាមកំហែងដល់សន្តិភាពជាតិ សុវត្ថិភាពជាតិ
និងឯកភាពជាតិខ្មែរ ។ បើជាតិខ្មែរពុំមានវិធានការដ៏មានប្រសិទ្ធភាពដើម្បីកំណត់
និងរៀបចំបរិបទឥទ្ធិពលនៃវប្បធម៌បរទេសទេ មិនយូរឡើយ
វប្បធម៌បរទេសនឹងត្រូវជ្រួតជ្រាបពេញសរសៃសង្គមជាតិខ្មែរដោយមិនដឹងខ្លួន
ដែលនឹងអាចក្លាយទៅជាទម្លាប់របស់ប្រទេសទាំងមូល
ហើយពេលនោះដួងព្រលឹងវប្បធម៌-អរិយធម៌កំពូលៗរបស់ខ្មែរក៏អាចនឹងត្រូវប្រឈមនឹងហានិភ័យ
រហូតស្ទើរតែអាចនិយាយបានថា នឹងបាត់បង់នូវអត្តសញ្ញាណជាតិរបស់ខ្លួនជាក់ជាពុំខាន
ដូចពាក្យចាស់ព្រឹទ្ធាចារ្យខ្មែរពីបុរាណលោកពោលនេះពិតជាមិនខុសឡើយ “វប្បធម៌ជាតិរលត់
ជាតិខ្មែរនឹងរលាយ វប្បធម៌ជាតិពណ្ណារាយ ជាតិខ្មែរថ្កើងថ្កាន”៕
កត្តាគ្រួសារ
- ឪពុកម្តាយ
បងប្អូនខ្វះការអប់រំបន្ថែម
-
សព្វថ្ងៃនេះប្រទេសកម្ពុជាយើងសម្បូរឪពុកម្ដាយចាស់ទុំ
បងប្អូនជាច្រើនកំពុងជួបប្រទះនៅអករកម្ម(ជនមិនចេះអក្សរ)ជាច្រើនព្រោះប្រទេសយើងធ្លាប់បានឆ្លងកាត់នៅសង្រ្គាមជាច្រើនលើកជាច្រើនសារនេះក៏ជាមូលហេតុចម្បងមួយដែលធ្វើឲ្យគ្រួសារខ្លះមានការខ្វះខាតនៅភាពមិនចេះអក្សរជាច្រើនផងដែរ
ដូចនេះហើយទើបឪពុកម្ដាយខ្លះគ្មានការយល់ដឹងគិតតែពីផលប្រយោជន៏មួយក្ដាប់តូច
គិតថាការសិក្សារគ្មានតម្លៃបញ្ឍប់កូនឲ្យមកជួយធ្វើកិច្ចការផ្សេងៗដើម្បីទទួលបានកម្រៃ
ព្រោះពួកគាត់ធ្វើការទាំងប្រើកម្លាំង។
-
ទោះយ៉ាងណាក៏មានគ្រួសារខ្វះមាន
- កំរិតជីវភាពគ្រួសារក្រីក្រ
-
នៅក្នុងគ្រួសារមួយបើឪពុកម្ដាយខ្វះការយល់ដឹងហើយនោះកូនៗក៏គ្មានលទ្ធភាពបានរៀនជ្រៅជ្រះឡើយដោយសារតែពួកគាត់គិតថាការរៀនសូត្រគ្មានតម្លៃណាមួយគ្រូសារខ្វះខាតផងនោះប្រាកដណាស់កូនៗនិងមានឳបានរៀនសូត្រតិចមែនទែន។ជាក់ស្ដែងដូចជាក្នុងសង្គមសព្វថ្ងៃគ្រួសារខ្លះត្រូវបានលែងលះគ្មាន
បែកបាក់គ្រួសារ ការបាត់បងមេគ្រូសារ
ស្រ្ដីដើរតួរជាមេគ្រូសារផងជាម្ដាយផងពិបាកក្នុងការរកថវិការបន្ថែមឲ្យកូនៗរៀនដូចច្នេះហើយនេះជាមូលហេតុមួយដែលធ្វើឲ្យតម្លៃសង្គមខែ្មរមានការធ្លាក់ចុះយ៉ាងខ្លាំង។
-
បន្ថែមពីនេះទៅទៀតឪពុកម្ដាយឆ្កួតវង្វេងនឹងល្បែងស៊ីសង
ឆ្កួតនិងស្រាស្រីមិនចេះគិតអំពីគ្រួសារគ្មានពេលណែនាំកូនៗ
ផឹកស្រាស្រវឹកប្រើអំពើហិង្សារបំផ្លាញទ្រព្យសម្បតិ្ដមិនសូវមានពេលធ្វើការងារអ្វី
ទាំងនេះធ្វើឲ្យមានការប៉ះពាល់អារម្មណ៏ផ្លូវចិត្ដរបស់កូនៗក្នុងការសិក្សាបន្ថែមយ៉ាងខ្លាំង។
កត្តាសហគមន៌
- កន្លែងអានាធបតេយ្យ
- គ្មានការគ្រប់គ្រងត្រឹមត្រូវ
ម៉ត់ចត់
- សំបូរល្បែងស៊ីសង
ស្រី ស្រា គ្រប់ប្រភេទ កាប់ ចាក់ បាញ់ ប្លន់...
កត្តាសាលារៀន
- ការអប់រំមិនដិតដល់
- គ្រូគ្មានជំនាញឯកទេសត្រឹមត្រូវ
- ក្រសួងខ្វះការយកចិត្តទុកដាក់ដល់ប្រព័ន្ធអប់រំ...
កត្តាសង្គម
- អ្នកដឹកនាំអសមត្ថភាព
- អំពើពុករលួយ
- គ្មានទំនួលខុសត្រូវក្នុងការដឹកនាំ
- គ្មានគុណធម៌
ប្រើអំណាចផ្តាច់ការ
- ការផ្សព្វផ្សាយ
ចាក់ផ្សាយគ្មានការទប់ស្កាត់នូវការនាំចូល គ្មានវិធានការ
អនុញ្ញាតិឱ្យនាំចូលរូបភាពអាសអាភាស ការសែត ទស្សនាវដ្តី ប្រព័ន្ធអ៊ីធ័រណែត...។

0 Comments