គិតតាំងពីឆ្នាំ ១៩៤២ មកទល់បច្ចុប្បន្ន Computer ត្រូវបានគេបែងចែកជា ៥ ជំនាន់គឺៈ
ជាជំនាន់ដែល Computer ប្រើនូវអំពូលឥតខ្យល់ "vacuum Tubes" ដែលងាយបាក់បែកដូចជា Computer model( EDIAC,EDVAC,EDSAC,ABC Computer,...) ។
នៅក្នុងជំនាន់នេះអ្នកច្នៃប្រឌិតកុំព្យូទ័រ(Inventors) ជាច្រើនបានចូលរួមដូចជាៈ
-John Atanasoff & Clifford berry company បានបង្កើតក្នុងឆ្នាំ១៩៤២ ឈ្មោះ ABC Computer
-John Presper Eckert & John W. Mauchly company បានបង្កើតក្នុងឆ្នាំ១៩៤៦ ឈ្មោះ ENAC 1 Computer, ... ។
+ជំនាន់ទី២ (Second Generation 1955-1965 )
ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្ដើមប្រើ Transistor ជំនួយអោយអំពូលឥតខ្យល់ដើម្បីធ្វើការគណនាប្រមាណវិធី ។
ចំពោះល្បឿនក្នុងការធ្វើប្រមាណវិធីកើនពី 104 ឬ (10000) ដល់ 105 ឬ (100000) ប្រមាណវិធីក្នុងមួយវិនាទី។
ក្នុងជំនាន់នេះផងដែរ អ្នកច្នៃប្រឌិតកុំព្យូទ័រ ជាច្រើនបានចូលរួមបង្កើតកុំព្យូទ័រដែលមានដូចជាៈ
-Stanford Research and Institute Company បង្កើតក្នុងឆ្នាំ១៩៥៥ ឈ្មោះ ERNA and MICR
-Steve Russell & MIT បង្កើតក្នុងឆ្នា១៩៦២ ឈ្មោះ Spaceware Computer Game, ...។
+ជំនាន់ទី៣(ThirdGeneration1965-1975)
ដោយមានការរីកចម្រើនខាងវិទ្យាសាស្រ្តឥតឈប់ឈរ គួបផ្សំជាមួយវិស័យ ឧស្សាហកម្មរបស់ពិភពលោកមានការវិវឌ្ឍន៏ទៅមុខផងដែរនោះបានធ្វើអោយអ្នកវិទ្យាសាស្រ្តបានបង្កើតកុំព្យូទ័រដោយប្រើ
The Integrated Circuits (ICs) ជំនួសVacuum Tubes និង Transistor ធ្វើជាCPU វិញ ។ ដូចនេះនៅក្នុងសម័យនេះកុំព្យូទ័រកាន់តែតូច មានល្បឿនលឿន ស៊ីថាមពលតិចទៀតផង ។ ចំណែកឯ
Memory កើនឡើងច្រើន MB ។ ប្រមាណវិធី កើនពី 106 ឬ (1000000) ទៅដល់ 107 ឬ (10000000) ក្នុងមួយវិនាទី។ ក្នុងជំនាន់នេះម៉ាស៊ីន Computer ចាប់ផ្ដើមវាយអត្ថបទ និងគូស Graphic បាន ។
+ជំនាន់ទី៤ ( Generation 1975- Present )
នៅក្នុងជំនាន់នេះ Computer បានបំពាក់ ICs ដែលមានធាតុផ្សំ ១០ ទៅ ២០។ បច្ចេកវិទ្យាទាំងនេះ គេហៅថា Small Scale Integration (SSI) ក្រោយមកទៀតមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាICs គេបានបញ្ជូលធាតុរាប់រយនៅក្នុង Chip តែដែលគេឲ្យឈ្មោះថា Medium Scale Integration (MSI) ។ បន្ទាប់មកទៀតទើបមាន Large Scale Integration (LSI) ដែលមានធាតុប្រមាណពី ៣០០ នៅក្នុង Chip តែមួយ ។ ហើយចុងក្រោយគេបង្អស់អ្នកវិទ្យាសាស្រ្តបានបង្កើត Very Large Scale Integration (VLSI) ដែលមានធាតុផ្សំ ១លាន នៅលើ Chip តែមួយ ។កុំព្យូទ័រនៅក្នុងជំនាន់ទីបួននេះដែលមាន LSI Chip ជាខួរក្បាលរបស់វាLSI ជាបច្ចេកវិទ្យាដែលឈានទៅរកការផលិត Computer ដែលមានឥទ្ធិពល ខ្លាំងវ័យឆ្លាតដែលអាចធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបំពេញតម្រូវការរបស់មនុស្សនិង មានទំហំកាន់តែតូច អាចយកតាមខ្លួនទៀតផង ។
+ជំនាន់ទី៥ (មិនទាន់មកដល់)
សព្វថ្ងៃនេះអ្នកវិទ្យាសាស្រ្តរបស់យើងកំពុងតែសិក្សាស្រាវជ្រាវរកComputerជំនាន់ទី៥អ្នកវិទ្យាសាស្រ្តមាន គម្រោងនឹងបង្កើតម៉ាស៊ីនដែលអាចនិយាយអាចទទួលយករូបភាពអាចអាននិងអាចយល់ នូវភាសាធម្មជាតិរបស់មនុស្សយើងបានទៀតផង ។
