ផ្ទះខ្មោច

ខ្ញុំចាប់ផ្តើមដើរតែម្នាក់ឯងនៅពេលដែលខ្ញុំចូលរៀនថ្នាក់មហាវិទ្យាល័យ ព្រោះមិត្តភក្តិគេរើសជំនាញខាង គណនេយ្យ ដើម្បីបានរៀនជុំគ្នា តែខ្ញុំជ្រើសរើស រៀនទេសចរណ៌តែម្នាក់ឯង ហើយសាលាខុសគេតែឯងទៀត។
ថ្ងៃដំបូងខ្ញុំងើបតាំងតែពីព្រលឹមដើម្បីប្រញាប់ទៅសាលា ។ មកដល់សាលាគឺម៉ោង 7:30 ហើយ នេះហើយជាទម្លាប់ខ្ញុំមិនថាងើបពីព្រឹកប៉ុនណាទេ ខ្ញុំយកម៉ូតូផ្ញើនៅជាន់ក្រោមដី ហើយរត់យ៉ាងលឿន តាមជណ្តើជើង ក្រោមដី ឡើងមកលើ ស្រាប់តែ ភ្ញាក់នឹងអ៊ំប្រុសចាស់ម្នាក់ ដែលមានរូបរាងតូច មិនសូវជាខ្ពស់ហើយចាស់ ប៉ុន្តែគាត់ធ្វើការជា អ្នកអនាម័យនៅសាលា (មើលតាម uniform គាត់) គាត់បោសជូតជណ្តើរយ៉ាងរហ័ស កំលាំងដូចជាក្មេងវ័យជំទង់ ហើយ ក៏បែរមកសំឡក់ខ្ញុំហើយបន្តធ្វើការងារគាត់ទៀត។ ខ្ញុំចាំជណ្តើរយន្តឡើងទៅជាន់ទី6 យូរពេកខ្ញុំក៏ចូលបន្ទប់ទឹកដើម្បីថែមម្សៅតែបន្ទប់នេះចម្លែកណាស់លឺសូរទឹកហូររហូត ហើយដូចជាមាន មនុស្សកំពុងប្រើប្រាស់ទៀតតែទ្វារគឺជំហរទេ ខ្ញុំគិតថាវាជារឿងធម្មតា។ ថ្ងៃបន្ទាប់សាលាក៏បើកការប្រជុំមួយ ដើម្បីស្វាគមន៍ និសិត្សជំនាន់ទី ១២ (កាលនោះខ្ញុំរៀនឆ្នាំទី១) ការប្រជុំធ្វើឡើងនៅជាន់ទី៧ ខ្ញុំក៏ចាប់ផ្តើមធ្វើបដិសណ្ឋាកិច្ច ជាមួយមិត្តរួមថ្នាក់ ហើយក៏ស្គាល់បងស្រី ២នាក់មកពីខេត្តបន្ទាយមានជ័យ គាត់ឈ្មោះ ថា ចែម៉ៅ និង​ ស៊ីវឡាន ។ ខ្ញុំហៅគាត់ថាបង ព្រោះគាត់មានអាយុបងខ្ញុំដល់ទៅ ៣-៤ ឆ្នាំ ។ គាត់សួរខ្ញុំថាជួយបង្រៀនគាត់អោយប្រើបន្ទប់ទឹកបន្តិចគាត់មិនធ្លាប់ប្រើបន្ទប់ទឹកបែបនេះទេ ខ្ញុំសួរថា បន្ទប់ទឹកមួយណា ? (ព្រោះសាលាមានច្រើនជាន់ ហើយ មួយជាន់ៗ មានបន្ទប់ទឹក ៤ ) គាត់ថាបន្ទប់ទឹកជាន់ទី ១យើងហ្នឹង ខ្ញុំងក់ក្បាលហើយក៏ប្រាប់ពីរបៀប ចុច និង ប្រើបន្ទប់ទឹកដល់គាត់។ ប្រហែលជា១អាទិត្យ ពួកយើងក៏ស្និទ្ធស្នាលគ្នា ហើយក៏តែងតែចូលទៅថែមថយម្សៅនៅបន្ទប់ទឹក ពេល break time & ពេលចេញទៅផ្ទះ តែពីមួយថ្ងៃទៅមួយថ្ងៃបន្ទប់នេះហូរទឹករហូត ហើយលឺសម្លេងក្តុងក្តាំងៗដូចមានមនុស្សបោកប្រាស់ ស្អីម្យ៉ាងក្នុងនេះខ្ញុំរៀបចំម្សៅចូលក្នុងកាបូបហើយ ស្រែកថា 'អូ... ចែតិចខ្មោចលងទៅ' និយាយហើយក៏សើច រត់ចេញយ៉ាងលឿន ខ្ញុំនិយាយបែបនេះរហូតអោយតែពេលចូលបន្ទប់ទឹក ស្រាប់តែថ្ងៃមួយ ខ្ញុំនិងចែម៉ៅចូលបន្ទប់ ដដែលនេះទៀត ព្រោះមករៀនយឺតទាំង ២នាក់ ក៏លឺសម្លេងមនុស្សស្រីយំថ្ងូរក្នុងបន្ទប់ទឹក យើងទាំង ២នាក់ស្ងាត់និយាយដើមគេ ចាំស្តាប់សម្លេងយំ។ យូរៗទៅយើងមើលមុខគ្នាទៅវិញទៅមក ហើយជ្រួញចិញ្ចើមដាក់គ្នា ខ្ញុំក៏និយាយខ្សឹបៗប្រាប់ចែម៉ៅថា 'ចែ ហេអត់មាន មនុស្សចូលបន្ទប់ទេណា​ ខ្ញុំស្រែកហើយក៏រត់ចោលចែម៉ៅ ចែម៉ៅគាត់រត់ចេញពីបន្ទប់ទឹកតាមពីក្រោយហើយ ស្រែកថា អាឡែត រត់ចោលខ្ញុំរាល់តែលើក​ ខ្ញុំយករឿងនេះទៅប្រាប់ស្រីៗក្នុងថ្នាក់ថាខ្មោចលងក្នុងបន្ទប់ទឹក លងជាសម្លេងយំ និយាយមិនទាន់ផុតផង ស្រីៗនាំគ្នាស្រែកឡើងផ្អើលថ្នាក់ (យ៉ាប់ណាស់ស្រីៗនេះ ស្រែកឡើងឯងចង់លួសព្រលឹង) មិត្តភក្តិប្រុសៗក៏រត់មកសួរថាកើតអីកើតអី អ្នកណាងាប់ ?? ស្រីៗ ក៏ដណ្តើមគ្នានិយាយ ថា ខ្មោចលងៗក្នុងបន្ទប់ទឹកស្រី ។ អ្នកខ្លះ ក៏ថា ធ្លាប់បានឃើញមនុស្សស្រីឈរឆ្លុះកញ្ចក់ មុខឡើងរលួយខ្លះទៀតលឺថាថ្ងូរយំ ខ្លះលឺសម្លេងទឹកបើកចោល (បើបាននាំនិយាយវិញវ៉ែ ដូចឆ្កែ) ប្រុសៗលឺហើយ ក៏នាំគ្នាស្រែក ហ៊ោរ ថា កុំជឿ អាឡែត (ឈ្មោះរបស់ខ្ញុំ) វាបោកទេ គ្មានខ្មោច អាចមន៍គោមេ ស្អីទេ​ខ្ញុំសំឡក់មុខគាត់ហើយ ស្រែកថា ទៅបានហើយៗ ឈប់និយាយទៅគ្រូមកហើយ។រំលងបានប្រហែល៣-៤ ថ្ងៃ ប្រុសៗនាំគ្នាទៅលេងជាន់ទី ៥ (ជាន់ទី៥នេះមិនទាន់ធ្វើហើយទេ ខ្ញុំចាំបានថា ពេលនោះ ជាន់ដែលធ្វើហើយមាន ជាន់ទី ១,២,៣,៤,៦ ក្រៅពីនេះកំពុងសាងសង់ ខ្ញុំមិនបាច់ប្រាប់ពីឈ្មោះសាលាទេ) ។ ហើយប្រុសៗដើរចូលមកថ្នាក់ហើយប្រាប់ថា មិញខ្មោចលងពួកបងនៅជាន់ទី៥ ហាស់ (បង សុខជា និយាយប្រាប់ខ្ញុំទាំងមុខឡើងស្លេក) ស្រីៗ នាំគ្នាក្រញ៉ែងខ្លួន ហើយសួរបញ្ចាក់ថា មែនក៏អី ?? ហើយលងម៉េច ?? រ៉ាវីន ក៏និយាយថា លងជាសម្លេងយំ ខ្ញុំដើររកមិនឃើញសោះតែលឺយំនៅជិតៗត្រចៀក។ ខ្ញុំពេបមាត់ហើយ និយាយ ថា អាចមន៌ ឆ្កែហ៎គេតែៗ ស្ករៗដែរ ។ (ព្រោះខ្ញុំគិតថាពួកប្រុសៗកុហក ដើម្បីអោយស្រីៗខ្លាច) ជាន់ទី៥ នេះ ជាជាន់ដែរខ្ញុំចូលចិត្តទិញនំ cake ទៅ surprise មិត្តភក្តិណាស់ ព្រោះជាន់នេះស្ងាត់ហើយធំទូលាយទៀត មិនដែលឃើញមានស្អីផងរ៉ាវីន ក៏និយាយហើយលើកដៃ ស្បថ ថា ឱ...! គ្នានិយាយមែន ហាស់ ស្បថអោយចេញទៅផ្ទះវិញឡានបុកងាប់ ខ្ញុំក៏ងក់ក្បាលតិចៗ ហើយបន្តចុចទូរស័ព្ទ តទៀត។ ស្អែកឡើងជាថ្ងៃ សៅរ៍អត់មានម៉ោងរៀនទេ តែពួកយើងក្នុងថ្នាក់នាំគ្នាមកធ្វើ Assignment ខ្ញុំក៏ដើរទៅចាំ group assignment នៅ Library នៅជាន់ទី G តែខ្ញុំទាន់បានឡើងទៅបន្ទប់ library ទេ ខ្ញុំអង្គុយលេង wifi នៅមុខបន្ទប់ computer ដែលស្ថិតនៅក្រោមបន្ទប់ library ស្រាប់តែ លឺសម្លេងមនុស្សស្រីយំ អណ្តើតអណ្តកថ្ងួចថ្ងូរថាជួយខ្ញុំផង​ ខ្ញុំលឺហើយនៅស្ងៀមដកដង្ហើមវែងៗហើយធ្វើធម្មតា ចុចទូរស័ព្ទដដែល។ សម្លេងថ្ងូរយំនោះចេញពីបន្ទប់ទឹកច្បាស់ណាស់ ហើយនៅតែដដែលហើយកាន់តែលឺច្បាស់ទើបខ្ញុំដើរទៅលួចនារីម្នាក់ស្លៀកពាក់ជាសិស្សមុខហើមស្ពើងចេញទឹករងៃ ខ្ញុំស្រែកដូចកូនក្មេង ហើយរត់ទៅមុខទៅរកកន្លែងមានមនុស្សធ្វើអោយមីងអនាម័យ និង អ៊ំ ប្រុសចាស់នោះនាំគ្នាឆ្ងល់។ ខ្ញុំរៀបរាប់ទាំងអស់ប្រាប់ ពួកម៉ាកខ្ញុំពួកវាចង់ឈ្នះណាស់ដឹកដៃខ្ញុំទៅបន្ទប់ទឹកហ្នឹងតែអត់មានលឺអីសោះ។ ក៏រុញខ្ញុំឡើងជណ្តើរយន្ត ទៅជាន់ទី៥ ដើម្បីពិសោធន៍ថាមានខ្មោចអត់ តែអ្វីធម្មតាៗហើយពួកដែលវាមិនជឿរឿងខ្មោចនាំគ្នាស្រែកហៅខ្មោច (ឆ្កួតមែន) សប្បាយអស់ចិត្តហើយ ក៏ជិះជណ្តើរយន្តមកក្រោមវិញហើយពួកយើងចុចអោយចុះទៅជាន់ G តែជន្តើរឡើងទៅជាន់ទី៦ (ជាន់ដែលខ្ញុំរៀន) ហើយខ្ញុំចុចបិទហើយចុចជាន់ Gសង្កត់ៗជណ្តើរបើកទ្វារមកនៅជាន់ទី ៥ ដល់តែ២ដង (ម្នាក់ៗស្ងាត់មាត់) ហើយចុចជាន់ G ស្រាប់តែ error ហើយមកឈប់នៅជាន់ទី ៥ទៀត ដោយអស់ជម្រើសមិនដឹងជណ្តើរយន្តវាកើតស្អី ក៏មកដើរជណ្តើរជើងនៅជាន់ទី៥នេះដើម្បីមកក្រោមស្រាប់តែលឺសម្លេងធ្លាក់ដែក ផូង...ផាំងៗ យើងនាំគ្នារត់ទាំងមិនបានគិតពីសុវត្ថិភាព ថានិងធ្លាក់ពីលើជណ្តើរ ។ពួកយើងរត់សំដៅទៅជាន់ canteen ជាន់ទី២ ព្រោះអីុៗគាត់នៅលក់អាហារនៅឡើយ ហើយពួកគាត់ឆ្ងល់នាំគ្នាសួរថាកើតអី កូនៗ ?? ពួកយើងមិនហ៊ានមាត់ទេ អង្គុយសម្ងំស្ងៀម រហូតទាល់តែ ចែម៉ៅគាត់ដាច់ចិត្តនិយាយប្រាប់អីុ លក់មីឆា និង អ៊ុំលក់គុយទាវពួកគាត់ស្តាប់ចប់ហើយ និយាយហាម មិនអោយពួកខ្ញុំនិយាយរឿងនេះទៀតទេចែម៉ៅនៅតែសួររឿងបន្ទប់ទឹកលឺសម្លេ អីុលក់មីឆា គាត់និយាយខ្សឹបៗថា 'បន្ទប់ទឹកនឹងខូច ទុយោទឹក ហៅជាងមកធ្វើច្រើនដងហើយនៅតែដដែល ជាងមកធ្វើពេលព្រឹក ទុយោធ្លាយពេលល្ងាចបែបនេះ។ រហូត គ្មានអ្នកណាហ៊ានចូលប្រើបន្ទប់ទឹកនេះទេសាលានេះអោយតែម៉ោង ១១-១២ អីមិនទាន់ទេបុគ្គលិកនាំគ្នាចេញអស់ហើយ គ្នានអ្នកណាហ៊ាននៅទេសូម្បីតែ អ្នកអនាម័យក៏មិនហ៊ានមកបោសជូតសំអាត សាលាពីព្រលឹមដែរ ទាល់តែម៉ោង ៧-៨ អី មានសិស្សមកបានពួកគាត់ហ៊ាន ។ និយាយដល់ត្រឹមនេះគាត់ក៏ឈប់និយាយ ហើយពួក យើងក៏បំបែកផ្លូវគ្នាមកផ្ទះរៀងៗខ្លួន អ្នកខ្លះត្រលប់មកដល់ផ្ទះវិញ ក្តៅខ្លួន ខ្លះទៀតខ្លាចសាលាមិនចង់មករៀន ចំណែកខ្ញុំ រឹតតែចង់ដឹងទើប call ទៅ និយាយរឿងនេះប្រាប់សង្សាខ្ញុំ (បច្ចុប្បន្នពួកយើងបែកគ្នាយូរមក ហើយ) សង្សាខ្ញុំ និង សិស្សច្បង ប្រាប់ថា កាលពីពេលសាលានេះសាងសង់លើកដំបូង មានសិស្សស្រីម្នាក់ត្រូវពួកសិស្សប្រុស ចាប់រំលោភក្នុងបន្ទប់ទឹកហើយស្លាប់ គ្រួសារខាងសពក៏មកវែកញែករកខុសរកត្រូវ តែសាលាប្រាប់ថា សព ស្លាប់ដោយសា គាំងបេះដូង ហើយរឿងមួយទៀតគឺកម្មករ សំណង់ គាត់បានឆក់ខ្សែរភ្លើង គាត់ហាមមិនអោយនិយាយរឿងនេះតទៀតទេ ខ្លាចខ្ញុំមានរឿងពីបទបំផុសបំផុលសិស្ស។ ខ្ញុំក៏យល់ពីសាច់រឿងនេះហើយ ខ្ញុំប្រាប់ចែម៉ៅ ថាខ្ញុំខ្លាច ខ្មោចខ្ញុំចង់ដូរសាលាគាត់ប្រាប់ថា កុំអីខ្ញុំក៏នឹកឃើញថាចង់ទៅវត្ត ធ្វើបុណ្យអោយខ្មោចតៃហោងនៅសាលាកុំអោយមក រំខានសតិ ឬ ធ្វើអោយខ្ញុំខ្លាចអី ពួកយើងទៅធ្វើបុណ្យហើយ រឿងនេះក៏ស្ងប់ស្ងាត់លែងមានសម្លេងអីទៀត រហូតដល់ ៧ថ្ងៃក្រោយ ខ្ញុំយល់សប្តិថាមានសិស្សស្រីម្នាក់មកខឹងខ្ញុំហើយនិយាយទាំងបែរខ្នង ដាក់ខ្ញុំថា 'កុំចេះដឹងពេកកុំចេះនាំពាក្យនាំសម្តីវែងឆ្ងាយពេក' ខ្ញុំងើបឡើងហើយទាញទូរស័ព្ទទៅប្រាប់ ចែម៉ៅ ពីរឿងដែលបានដឹងនេះ ហើយគាត់ប្រាប់ខ្ញុំថាអោយឈប់និយាយរឿង ខ្មោចស្រីហ្នឹងតទៀតទៅ ខ្ញុំថាOkay តែនៅមិនបានប៉ុន្មានថ្ងៃផង ខ្ញុំក៏និយាយរឿងនេះ ប្រាប់ទៅមិត្តភក្តិស្រីខ្ញុំម្នាក់ទៀត ដែលមិនបានដឹងរឿងនិយាយចប់ចាប់ផ្តើម ព្រឺសំបុរតាំងពីក្បាលរហូតដល់ចុងជើង ខ្ញុំក៏លើកដៃសំពះហើយនិយាយម្នាក់ឯងថា ខ្ញុំឈប់និយាយហើយលើកចុងក្រោយហើយ អោយតែខ្ញុំដើរកាត់បន្ទប់ទឹកមិនថាជាន់ណាទេគឺខ្ញុំលឺសម្លេង ក្ឌុងក្ឌាំងរហូតវាសឹងតែធ្វើអោយខ្ញុំគាំងបេះដូងទៅហើយតាំងពីនោះមកអារម្មណ៍ខ្ញុំគិតតែភ័យខ្លាចខ្មោច រហូតដល់គ្មានស្មារតីគ្រប់គ្រងសតិខ្លួនឯងបាន មានពេលខ្លះខ្ញុំភ្លេចខ្លួនហើយដើរឡើងជណ្តើរជើងទៅជាន់ទី៧ ដែលជាជាន់ដែលគ្មានមនុស្សផងហ្នឹង រហូតដល់ខ្ញុំប្រាប់ម៉ាក់ខ្ញុំទើបម៉ាក់ខ្ញុំជូនទៅអោយលោកស្រោចទឹកអោយ​ ហើយ ប្រាប់ថា អត់អីទេ...! កុំភ័យមកចាំលោកតាស្រោចទឹកអោយតិចអោយគេទន់ចិត្តកុំភ័យកុំទៅចង់ដឹងចង់លឺរឿងគេ ! ហឹម... ខ្ញុំសឹងតែមិនជឿថាលើលោកនេះមាន វិញ្ញាណដែលអាចប្រាប់យើងបាន ។ តែឥឡូវនេះខ្ញុំរៀនឆ្នាំទី ៣ហើយ សាលាបានសាង់សង់ហើយគ្រប់ជាន់រហូតទៅដល់ជាន់ទី ១២-១៣ នៅសល់ប៉ុន្មានជាន់ទៀតតែខ្ញុំមិនដែលដឹងទេឈប់យកចិត្តទុកដាក់ហើយ ជាន់ខ្លះជួលអោយ ក្រុមហ៊ុនមេធាវី ខ្លះទៀត ក្រុមហ៊ុន design ខ្លះទៀតធនាគា...។ ពេលខ្លះខ្ញុំឃើញសិស្សប្អូនៗចេញពីបន្ទប់ទឹកហើយទឹកមុខដូចខ្ញុំកាលពីប៉ុុន្មានឆ្នាំមុនអញ្ចឹងតែខ្ញុំបានត្រឹមតែសើច ព្រោះមិនអាចទៅរវល់រឿងរបស់គេបាន៕

Post a Comment

0 Comments