រឿង "ឃាតករIT"

នៅក្នុងសង្គមយើងបច្ចុប្បន្ន មនុស្សអាក្រក់កាន់តែកើនឡើងជាលំដាប់ ទោះបីជាច្បាប់តឹងរឹងប៉ុណ្ណាក៏ដោយ....
ហឺយ!
សុធី អង្គុយមើលពត័មានបណ្ដើរដកដង្ហើមធំបណ្ដើរ បុរសម្នាក់ទើបចេញពីគុក បានទៅប្លន់ហាងពេជ្រ មួយកន្លែងហើយបានបាញ់សម្លាប់ម្ចាស់ហាង ។ សុធី និយាយទើបតែចេញពីគុកសោះបែរជាប្រព្រឹត្តអំពើអាក្រក់ទៀតហើយ ឫ ដាក់ច្បាប់ដោយការជាប់គុកមិនធ្វើអោយពួកអស់នោះរាងចានោះទេ? តើអាចមានវិធានការតឹងរឹងជាងនឹងបានទេ ព្រោះពួកនោះដូចជាមិនញញើតទាល់តែសោះ ហុើយ! តើអ្នកធ្វើការធម្មតាៗដូចជាខ្ញុំតើអាចធ្វើអ្វីបាន? ចង់ជួយសង្គម គឺ បានត្រឹមតែគិត ណាហើយចុះដល់ម៉ោងធ្វើការទៀតហើយ ។
សុធី តែងតែមើលពត័មានតាម Facebook តាម កាសែត នឹង បណ្ដាញសង្គមនានា នៅពេលសម្រាកពីការងារ។គេតែងតែមានចិត្តចង់ជួយសង្គមណាស់តែសមត្ថភាពគេមិនដល់បានត្រឹមតែអង្គុយមើលពត័មានហើយរអ៊ួតែម្នាក់ឯង ។
ចេញពីធ្វើការពេលយប់ បន្ទាប់ពីមុជទឹកស្អាតកាយហើយសុធី តែងតែអង្គុយនៅមុខកុំព្យូទ័ររបស់គេដើម្បីលេង Internet នឹងតាមដានរឿងភាគរបស់គេ មុននឹងចូលដេក។
យប់នេះក៏មិនខុសពីរាល់ដងដែល សុធី តែងតែរអ៊ូនឹងព្រោះតែរឿងរាវអាក្រក់តែងតែកើតឡើងនៅក្នុងសង្គម ដោយអស់កំលាំងព្រោះធ្វើការហត់ពេក សុធី ក៏ដេកលង់លក់នៅតុកុំព្យូទ័ររបស់គេ មួយសន្ទុះក្រោយមក....
ទឹង! ( សម្លេង messenger )ធ្វើអោយសុធីភ្ញាស់ទាំងភ្នែកមមី
នណារគេ chat មកពេលនេះ នេះយប់ហើយឆ្លៀត chat មកទៀត តាមពិតគឺ chat មកសុំច្បាប់អោយសោះ(មិត្តក្រុមការងាររបស់គេ chat មកសុំច្បាប់អោយ) សុធីស្វាងងងុយដេកក៏បន្តចុចកុំព្យូទ័របន្តទៀត សុធី គិតថានឹងចូលទៅមើលរឿងគេបន្តបែរជាចូលក្នុង វេបសាយ អីក៏មិនដឹង
ក្នុងវេបសាយនោះគេបានសរសេរថា: តើអ្នកចង់ជួយសង្គមមែនទេ? តែអ្នកមិនដឹងថាធ្វើយ៉ាងម៉េច? គ្រាន់តែ ចុចពាក្យ " Ok " ខ្ញុំនឹងជួយអ្នកអោយសម្រចតាមបំណង។
សុធី ចម្លែកក្នុងចិត្តព្រោះគេបានចុចចូល វេបសាយ រឿងទេ តែមិចក៏ចូលក្នុង វេបសាយ អីក៏មិនដឹងតែគេក៏ចាប់អារម្មណ៍ណាស់ដែរ សុធី គិតមួយសន្ទុះក៏ចុចសាកព្រោះគេចង់ដឹងថានឹងមានរឿងអ្វីកើតឡើងបន្ត
សួស្ដី! តើលោកចង់ជួយសង្គមមែនទេ?ពួកដែលប្រព្រឹត្តអំពើអាក្រក់ទាំងនោះគ្រាន់តែជាប់គុកមិនអាចអោយពួកគេកែខ្លួនបាននោះទេ មានតែសេចក្ដីស្លាប់ទេដែលអាចកែប្រែបាន នៅពេលមនុស្សអាក្រក់ទាំងនោះស្លាប់សង្គមនេះនឹងប្រសើរជាងមុន លោកគ្រាន់ផ្ញើរឈ្មោះពួកគេមកថ្ងៃស្អែកពួកគេនឹងស្លាប់ ។
ស្អីគេតែនេះសម្លាប់មនុស្សណា?
ចុះតើលោកចង់ជួយសង្គមមែនទេ ? ដូចជាប៉ុន្មានថ្ងៃមុនលោកបានអានពត័មាន បុរសម្នាក់ទើបចេញពីគុកមិនបានប៉ុន្មានថ្ងៃផងក៏បានទៅប្រព្រឹត្តអំពើអាក្រក់ទៀត ដូចនេះមានតែវិធីនេះទេ ហើយពួកគេគឺសមតែនឹងស្លាប់មិនចឹងហេស៎ ។
ហេតុអ្វីក៏អ្នកដឹង?តើអ្នកដឹងតាមរបៀបណា?
មិនបាច់ចង់ដឹងទេថាខ្ញុំដឹងតាមរបៀបណា តែវាជាការពិតត្រូវទេ?
សុធី គិតមួយសន្ទុះក៏ផ្ញើឈ្មោះអ្នកទោសម្នាក់ទៅ ព្រោះគេគិតថាវាគ្រាន់តែជាការលេងសើច អាចមិត្តភក្ភគេណាម្នាក់មកលេងសើចជាមួយ ។
ឈប់គិតហើយ វាមិនអាចទៅរួចទេ ទៅដេកវិញល្អជាងព្រោះស្អែកត្រូវទៅធ្វើការផង បែរជាត្រូវមករវល់ជាមួយរឿងអត់បានការទាំនេះទៅវិញ។
ថ្ងៃស្អែកបន្ទាប់ពីចេញពីធ្វើការ សុធី ក៏អង្គុយនៅមុខកុំព្យូទ័ររបស់គេដើម្បីលេង Internet ដូចរាល់ដង គេក៏មិនបានខ្វល់នឹងរឿងដែលបានកើតឡើងនៅយប់មិញនោះទេព្រោះគេគិតថាវាមិនអាចក្លាយជាការពិត បន្ទាប់ពីលេង Internet នឹងមើលរឿងភាគគេហើយ សុធី ក៏ ចូលទៅមើលពត័មានតាមទំលាប់របស់គេ ។
អ្នកទោសម្នាក់បានស្លាប់នៅយប់មិញដោយមិនដឹងពីមូលហេតុ ។
ហាស៎ នេះជាអ្នកទោសម្នាក់ដែលខ្ញុំបានផ្ញើរឈ្មោះទៅម្សិលមិញទេតា វាអាចដំណើរការទៅយ៉ាងមិញនេះមិនអាចទៅរួចនោះទេ (សុធី និយាយដោយភ្ញាស់ផ្អើល) ។
តើលោកជឿខ្ញុំ ឫ នៅ?
នេះជាឯងទៀតហើយ ឯងធ្វើអោយខ្ញុំសម្លាប់មនុស្សហើយណា ។
សម្លាប់មនុស្ស?លោកមិនបានសម្លាប់ឯណា លោកគ្រាន់តែផ្ញើរឈ្មោះគេមកប៉ុណ្ណោះ។
តែនេះ ក៏ ជាចំណែកដែលហើយចុះអ្នកមិនសម្លាប់គេខ្លួនឯងទៅចាំបាច់អីអោយខ្ញុំផ្ញើរឈ្មោះអោយបើអ្នកពូកែបែបនេះ?
ខ្ញុំត្រូវការលោក ។
ហេតុអ្វី?
ព្រោះលោកជាមនុស្សល្អ ខ្ញុំត្រូវការមនុស្សដែលមានចិត្តល្អទើបអាចសម្រេចកិច្ចការនេះបានហើយលោកចង់ជួយសង្គមមែនទេ?នេះមានវិធីហើយហេតុអ្វីលោកមិនសហការ?
តែនេះ ដូចអ្វីដែលអ្នកនិយាយដែលទេ?
ពិតហើយ!
ចាប់តាំងពីពេលនោះមក សុធី ក៏ បានផ្ញើរឈ្មោះអ្នកទោសអោយទៅអ្នកដែលមិនស្គាល់មុខម្នាក់នោះ ប៉ុន្តែគេផ្ញើរឈ្មោះម្នាក់ណាដែលប្រព្រឹត្តតែអំពើអាក្រក់ខ្លាំងដែលមិនចេះកែប្រែតែប៉ុណ្ណោះ ហើយរៀងរាល់យប់ពេលចេញពីធ្វើគេតែងតែទទួលពត័មានអ្នកដែលស្លាប់ទាំងអស់នោះ។
ការប្រព្រឹត្តបែបនេះកន្លងអស់ជាច្រើនសប្ដាហ៍
ថ្ងៃមួយ សុធី បានទទួលសំបុត្របុណ្យ7ថ្ងៃ មិត្តភក្កគេបានស្លាប់ សុធី ក៏ បានទៅចូលរួមដែរ សុធី ក៏ បានសួរម្ដាយរបស់មិត្តគេ ព្រោះចង់ដឹងថាហេតុអ្វីបានជាគេស្លាប់ព្រោះគេនៅក្មេងហើយមិនដែលលឺថាឈឺអីផង ហេតុអ្វីនៅសុខៗស្លាប់?ម្ដាយគេ ថាគាត់មិនបានដឹងដែរតែប៉ុន្មានថ្ងៃមុនដែលគេស្លាប់ គឺ គេនៅតែក្នុងបន្ទាប់ទេហើយគេតែងតែនិយាយថាគេកំពុង"ជួយសង្គម"។
ក្រោយពីត្រឡប់មកផ្ទះវិញ សុធី ក៏អង្គុយនៅមុខកុំព្យូទ័ររបស់គេដូចរាល់ដងដើម្បីទទួលពត័មានថាអ្នកទោសដែលគេផ្ញើរឈ្មោះទាំងអស់នោះបានស្លាប់ហើយ ឫ នៅ ។
ហេតុអ្វីថ្ងៃនេះមិនឃើញមានអ្នកទោសស្លាប់អីចឹង? (សុធី បាន chat សួរទៅមនុស្សមិនស្គាល់មុខម្នាក់នោះ)
លោកអស់ឱកាសហើយ។
អស់ឱកាសមានន័យថាមិច?
ព្រោះគ្រាប់ចំនួនហើយ ហើយលោកក៏ជិតស្លាប់ហើយដែរ។
ស្លាប់!ហេតុអ្វីបានជាខ្ញុំត្រូវស្លាប់ សុធី (បាននិយាយទាំងភ័យ)
សម្លាប់អ្នកទោសម្នាក់ត្រូវកាត់អាយុលោក 5 ឆ្នាំ។
ហេតុអ្វី?នេះខ្ញុំកំពុងតែជួយសង្គមណា ! សុធីនិយាយទាំងភ័យទៅៗ
ត្រូវហើយ តែលោកចង់ជួយសង្គមមិនគិតចង់លះបង់ខ្លះទេ ឫ?ជិវិតលោកមួយអាចដូរជាមួយអ្នកទោសជាច្រើននេះគឺសាកសមហើយ។
តែពួកគេប្រព្រឹត្តតែអំពើអាក្រក់ គឺ សមតែស្លាប់មិនថាអីចឹង។
ត្រូវ ! តែជិវិតរបស់មនុស្សម្នាក់ៗគឺមានតំលៃដូចគ្នា លោកទើបមកពីបុណ្យសពមិត្តលោក ឫ គេស្លាប់ព្រោះតែគេកំពុងតែជួយសង្គមដូចលោកដែរ តែគេស្លាប់មុនលោកដោយតែគេសម្លាប់អ្នកទោសច្រើនជាង ចំណែកឯលោកសម្លាប់តែអ្នកទោសណាដែរសមនឹងស្លាប់តែប៉ុណ្ណោះ ។
ពេលនេះគឺដល់ពេលហើយ!! !! !! !! !!
ទេ! សុធី វាយអក្សយ៉ាងលឿននឹងមានសំណួរជាច្រើនដែលនៅក្នុងខួរក្បាលរបស់គេ ដែលចង់សួរ សុធីមើលអ្វីមិនឃើញរួចដួលស្លាប់មួយកន្លែង។
សួស្ដី!តើអ្នកកំពុងអានចង់ជួយសង្គមដែល ឫ ទេ??

Post a Comment

0 Comments