ភាពជោគជ័យរបស់មនុស្សម្នាក់ៗកើតឡើងក្នុងការរៀនសូត្រដើម្បី ក្រេបជញ្ជក់នូវចំណេះដឹង
និងការអភិវឌ្ឍជំនាញឲ្យកាន់តែមានគុណភាព។តែដើម្បីទទួលបានជោគជ័យក្នុងជីវិតយើងខ្ញុំសូមបង្ហាញនូវគន្លឹះពិសេស។
១, បើមិនធ្វើការដើម្បីលុយតើគួរធ្វើដើម្បីអ្វី?
ថ្វីប្បិតម្នាក់ៗត្រូវការលុយជាចាំបាច់ក៏ពិតមែនតែមិនគួរឲ្យលុយមកគ្របគ្រងយើងបានឡើយ
អ្នកត្រូវស៊ូទ្រាំនឹងការលំបាកក្នុងរយៈពេលខ្លីដើម្បីជោគជ័យបានយូរអង្វេង។
បើតាមទ្រឹស្ដីលោក
រ៉ូប៊ឺត.ធី.គីយ៉ូសាគិ
ក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថាឪពុកអ្នកមានបង្រៀនកូនអ្នកក្របានលើកឡើងថា “យើងនូវក្មេងត្រូវធ្វើការដើម្បីរៀនកុំធ្វើការដើម្បីលុយ”។
បើកាលណាយើងធ្វើការដើម្បីតែលុយនោះជីវិតយើងនិងរត់តាមលុយឥតឈប់ឈរគឺមិនអាចជោគជ័យក្នុងជីវិតឬមិនអាចរត់ទៅដល់គោលដៅបានឡើយព្រោះអ្នកប្បាយ
នឹងលុយបន្ដិចបន្ដួចភ្លេចអភិវឌ្ឍន៏ខ្លួន។
វាប្រៀបបានទៅនឹងរូបភាពខាងក្រោមនេះគឺរត់តាមលុយរហូតដោយវង្វេងផ្លូវឈៀនទៅរកភាពជោគជ័យ។
២.ធ្វើការដើម្បីគោលដៅ
នូវត្រង់ចំនុចនេះអ្នកត្រូវធ្វើការងារដើម្បីបំពេញគោលដៅមិនត្រូវធ្វើការងារដើម្បីតែលុយនោះទេ។ដូចដែលបានដឹងស្រាប់មកហើយថាគ្រប់មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានការងារស្ថិរភាព
ការងារបានប្រាប់ខែច្រើនៗដោយពួកគេភ្លេចគិតថាការងារទាំងមិនមែនជាគោលបំណងរបស់ពួកគេឡើយ។អ្នកមិនត្រូវធ្វើបែបនេះឡើយដោយឡែកអ្នកត្រូវធ្វើការដើម្បីបំពេញក្ដីស្រមៃ
ឆន្ទៈ និងគោលដៅ ទោះប្បីការងារទាំងនោះបានប្រាក់ខែតិចក៏ដោយ។
ជាឧទាហរណ៏នូវពេលដែលក្ដីស្រមៃរបស់អ្នកចង់បើកហ៊ាងកាហ្វេមួយអ្នកត្រូវធ្វើការងារនៅហាងកាហ្វេជៀសវាងទៅធ្វើការងារផ្សេងពីនេះបើទោះប្បីប្រាក់ខែនៅក្នុងហាងកាហ្វេឲ្យប្រាក់ខែត្រឹមមួយដុល្លាក៏ដោយព្រោះដើម្បីឲ្យអ្នកទទួលបាននូវបទពិសោធន៏ចំណេះដឹងអំពីវា។
លោករ៉ូប៊ឺត.ធី.គីយ៉ូសាគិដែលជាអ្នកជំនាញខាងចំនេះដឹងផ្នែកហិរញ្ញាវត្ថុបានលើកឡើងថា
កាលគាត់នៅក្មេងគាត់បានធ្វើការនូវការិយាល័យមួយដែលទទួលបានប្រាក់ខែចំនួនបីពាន់ដុល្លាគាត់បានលាលែងឈប់ពីកន្លែងនៅការិយាល័យមកធ្វើអ្នកលក់ផលិតផលមួយនូវតាមចញ្ចើមថ្នល់ដែលទទួលបានប្រាក់ខែត្រឹមមួយរយហាសិបដុល្លាតែប៉ុណ្ណោះ។មិត្ដភក្កិ
បងប្អូនទាំងអស់បានស្រែជេគាត់ថាអាឆ្កួតតែគាត់មិនដែលគិតថាគាត់ឆ្កូតម្ដងណាឡើយព្រោះនេះជាគោលដៅរបស់គាត់។
៣,កុំឲ្យលុយគ្រប់គ្រងខ្លួនអ្នក
គ្រប់គ្នាតែងនិយាយថា”លុយមិនសំខាន់សំខាន់គឺអត់លុយ”ហើយក៏បានសំនួរជាច្រើនបានសួរថា”តើយកចំនេះចំនាញមកធ្វើអ្វីបើមិនដើម្បីលុយ?នូវត្រង់នេះអ្នកគួរយល់ដឹងបន្ថែមទៀតថាអ្វីដែលសំខាន់ជាងលុយ
សំខាន់ជាងអ្វីៗទាំងអស់នោះគឺគោលដៅ។
សាកគិតមើលថាប្រសិនជាអ្នកបំពេញបាននូវគោលដៅរបស់អ្នកហើយនោះអ្នកដឹងមានអ្វីៗគ្រប់បែបយ៉ាង ពេលនោះលុយនឹងរត់តាមអ្នកមិនមែនអ្នករត់តាមលុយដូចមុននោះទេ។
ដូចនេះអ្នកត្រូវគិតមើលឲ្យបានច្បាស់ថាតើគួរបន្ដធ្វើការដើម្បីលុយតទៅទៀតឬគួរបន្ដធ្វើការដើម្បីគោលដៅ
ចំនេះ ចំនាញ ឬបទពិសោធន៏។



2 Comments
ហ
ReplyDeleteខប
ReplyDelete